(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំង លោក ភឺន ផល្លា ជាជំនួយការ។ នេះបើតាមសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្ដីនោះបានបញ្ជាក់បែបនេះថា «តែងតាំង ឯកឧត្តម ភឺន ផល្លា ជាជំនួយការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ខុទ្ធកាល័យ និងគណៈចាត់តាំង នៃគណៈកម្មាធិការកណ្ដាល ស្ថាប័នគណបក្សដែលពាក់ព័ន្ធ និងឯកឧត្តម ភឺន ផល្លា ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ»៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន៖