(បាត់ដំបង)៖ អ្នកចម្ការម្នាក់ បានគាស់ដីដាំដំឡូង ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់។ ពេលប្រទះឃើញមិនត្រឹមមានការភ័យខ្លាចនោះទេ អ្នកចម្ការម្នាក់នេះ ក៏បានប្រមូលយកគ្រាប់ទាំងនោះ មកប្រគល់ជូនសមត្ថកិច្ចនគរបាលបុស្តិ៍ថែមទៀត។

គ្រាប់យុទ្ធមិនផ្ទុះនេះបានប្រទះឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយប្រជាពលរដ្ឋឈ្មោះ យោល យ៉ម អាយុ៥៩ឆ្នាំរស់នៅចំណុចរណ្តៅបេ ភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ត្រូវបានអ្នកចម្ការនោះនាំយកមកប្រគល់ឲ្យរួមមាន៖ គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន១៨ គ្រាប់ ផលិតក្នុងប្រទេសចិន, ក្បាលគ្រាប់ចំនួន១៧គ្រាប់ គីបបំបែក ចំនួន៩គ្រាប់។

បច្ចុប្បន្ន គ្រាប់ទាំងនេះពលរដ្ឋខាងលើ បានយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ ហើយផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីន ចុះមកយកទៅរក្សាទុកបន្ត ដើម្បីទុកជូនកម្លាំងជំនាញយកទៅដុតកំទេចចោលនៅពេលក្រោយ៕