(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ១៨ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ សង្រ្គាមអ៊ុយក្រែន៖ រុស្ស៉ីអះអាងថា មានចេតនាបង្អន់ល្បឿនវាយលុក ដើម្បីទុកឱកាសឱ្យជនស៊ីវិលជម្លៀសខ្លួន

៣៖ សម្តេចតេជោ ហ៊ុន សែន រីករាយចំពោះភាពគ្មានហិង្សា នៃការឃោសនារកសំឡេងឆ្នោត

៤៖ សហរដ្ឋអាមេរិកថា សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ រវាងចិន និងរុស្ស៉ី

៥៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការទទួលទង់ស៊ីហ្គេម និងបានមេដាយច្រើន ពីការប្រកួតស៉ីហ្គេម នៅវៀតណាម

៦៖ សភារុស្ស៉ីអនុម័តច្បាប់ ដែលអនុញ្ញាតឲ្យទីក្រុងមូស្គូ បិទការិយាល័យព័ត៌មានរបស់លោកខាងលិច

៧៖ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៉ី» នៅថ្ងៃទី២៦-២៧ ខែឧសភា

៨៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងធ្វើដំណើរទៅហ្វីជី ស្របពេលប្រមុខការទូតចិន ត្រៀមធ្វើទស្សនកិច្ច នៅតំបន់ប៉ាស៊ីហ្វិក

៩៖ ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តឱ្យត្រឹមត្រូវតាមលក្ខន្ដិកៈ ជុំវិញភាពមិនប្រក្រតីក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានបក្ស

១០៖ លោក Tedros ត្រូវបានជ្រើសតាំងជាថ្មី ឱ្យបន្តកាន់តំណែងជាប្រមុខអង្គការ WHO

១១៖ អគ្គនាយកដ្ឋានពន្ធដារ ពន្យា រពេលកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា !

១២៖ កូរ៉េខាងត្បូងកំណត់ធ្វើតេស្តជាលើកទី២ រ៉ុក្កែតអវកាសដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ នៅពាក់កណ្តាលខែមិថុនា

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៧លាននាក់ និងស្លាប់៣៥.០ម៉ឺននាក់

១៤៖ ថៃ៖ មនុស្ស ៥,០១៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៥៖ លិខិតចំហរ៖ ជនដែលឃោសនាថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺតែមួយ គឺជាការភូតកុហក និងបំភាន់ការពិតទាំងស្រុង

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧៥,៦៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២៤នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) ដែលកំពុងរាលដាលលើសាកលលោក

១៨៖ នូវែលសេឡង់ ប្រកាសបន្លាយពេលដាក់ពង្រាយកងទ័ព ក្នុងប្រទេសដែនកោះសូឡូម៉ុន

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,០២៥,៨៣៧នាក់, ដូសទី៣ចំនួន ៩,១៣៦,២១៥នាក់ និងដូសទី៤ ចំនួន ២,៤០០,៨៧៩នាក់ (គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២)

២០៖ លោក ហ្សេលេនស្គី ទទូចចង់ជួបចរចាដោយផ្ទាល់ ជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

២១៖ អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត

២២៖ វិភាគអន្តរជាតិ៖ សង្រ្គាមដើម្បីកោះតៃវ៉ាន់ គឺជាសង្រ្គាមនុយក្លេអ៊ែរ?

- ព័ត៌មាន Fresh News Plus

១៖ Hyundai គ្រោងវិនិយោគជិត ៥០ពាន់លានដុល្លារនៅកូរ៉េខាងត្បូងរហូតដល់ឆ្នាំ២០២៥

២៖ កិច្ចព្រមព្រៀង Digital ដែលគ្រោងធ្វើឡើងពាក់កណ្តាលឆ្នាំនេះ ត្រូវបានលើករហូតដល់ឆ្នាំ២០២៤ ឯណោះ

៣៖ ពិតទេ ប្រធានាធិបតីអាមេរិក Joe Biden ច្រៀងបទ «Butter» របស់ BTS?

៤៖ ការលក់ក្លិប Chelsea ត្រូវបានរដ្ឋាភិបាលអង់គ្លេស យល់ព្រមចំពោះតម្លៃ ៤.២៥ពាន់លានផោន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)