(ភ្នំពេញ)៖ លោក នូ ចិន្ដា អាយុ៣៩ឆ្នាំ រស់នៅភូមិតានៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់បង្កាន់ដៃដកប្លង់ផ្ទះ ដែលមានលេខ១២៥៨ នៅផ្ទះលេខ៣០សេ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានព្រំប្រទល់ខាងជើងទល់ច្រកចូល ខាងត្បូងទល់ផ្លូវ ខាងកើតទល់ក្បាលដីលេខ១២៥៧ និងខាងលិចទល់ក្បាលដី១២៥៩។

លោក នូ ចិន្ដា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការបាត់បង់នេះ ដោយសារលោក និងគ្រួសារបានរើផ្ទះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយមិនដឹងច្រឡំដៃទុកនៅកន្លែងណាឡើយ ក្នុងករណីបើមានអ្នកណារើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ។

តែយ៉ាងណាក៏ដោយ លោកបានដាក់ពាក្យបណ្ដឹងជូនលោកចៅសង្កាត់និរោធរួចរាល់ហើយ៕