(ភ្នំពេញ)៖ ម្ចាស់គណនី Facebook មួយឈ្មោះ «Jasmine Angkor» បានទម្លាយផែនការសម្ងាត់របស់ សម រង្ស៉ី ដែលបានបញ្ជូនមនុស្សជំនិតម្នាក់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំបណ្ដាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ហើយប៉ុនប៉ងបង្កចលាចលដល់ការបោះឆ្នោតនាពេលខាងមុខនេះ។

ម្ចាស់គណនីដដែលនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖

«ផែនការសម្ងាត់របស់សម រង្ស៉ី៖ លោក សម រង្ស៉ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់ អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៉ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។

តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែល សម រង្ស៉ី ទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិល ត្រឡប់ប្រទេសកម្ពុជារបស់ សម រង្ស៉ី និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឲ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ទៀតផង។

វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះគឺ ដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។

សំណូមពរសមត្ថកិច្ចគួរតែស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលបុគ្គលនេះ គឺធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន ដើម្បីបម្រើឲ្យ ផែនការទុច្ចរិតរបស់ចៅហ្វាយនាយរបស់ខ្លួន គឺលោក សម រង្ស៉ី ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត បុគ្គលឈ្មោះ ប៊ុត ធារី និងបង្កភាពចលាចលដល់ការ បោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ខាងមុខនេះជាមិនខាន។ ខាងក្រោមនេះ គឺជាភស្តុតាងបញ្ជាក់ពីការឃុបឃិតរបស់ សម រង្ស៉ី និង ប៊ុត ធារីក្នុងការប្រព្រឹត្តអំពើទុច្ចរិត»៕