(រតនគិរី)៖ លោក មែ វាសនា អនុប្រធានទី១ ចុះជួយឃុំតាអង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយភូមិ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយបក្ស បិទស្ទីកគ័រ ចែកខិតបណ្ណ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយប្រាប់ពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោតនៅឃុំតាអង ស្រុកកូនមុំ។

នៅក្នុងឱកាសនោះលោក មែ វាសនា បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រាប់ប្រជាពលរដ្ឋថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសស្រុកកូនមុំ ខេត្តរតនគិរីរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្សដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែនក៏ដូចគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត»

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានគណបក្សមួយចំនួនមិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ត្រង់ចំណុចនេះលោក មែ វាសនា ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿឲ្យសោះព្រោះគ្រាន់តែថា គ្រាន់តែនិយាយអ្នកណាក៏ចេះដែរសំខាន់លទ្ធផលជាក់ស្តែង។

បន្ថែមលើនេះទៀតលោក មែ វាសនា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋទេ មិនសន្យាចោលតែសមិទ្ធផលកើតឡើងព្រោងព្រាតតាមភូមិឃុំ ស្រុកទូទាំងប្រទេស។ ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំយើងកាន់តែរីកចម្រើនថែមទៀត៕