(កំពង់ឆ្នាំង)៖ ថ្ងៃនេះជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សទាំង១១ ដែលមានក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ក៏កំពុងបន្តធ្វើសកម្មភាពឃោសនា នៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង ក្នុងរូបភាពតូចធំ ទាំងការចាក់មេក្រូតាមរ៉ឺម៉កម៉ូតូការដង្ហែជាក្បួន តាមរថយន្ត ម៉ូតូកង់៣ និងម៉ូតូផ្ទាល់ខ្លួន។ល។ គឺមានសកម្មភាពជារៀងរាល់ថ្ងៃ។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារគណបក្ស CPP ចុះឃុំកំពង់អុស ស្រុកជលគីរី បានចុះសំណេះសំណាល និងបង្រៀនពលរដ្ឋអំពីរបៀបគូសសន្លឹក ឆ្នោតឲ្យត្រូវរង្វង់គណបក្ស CPP នៅតាមមូលដ្ឋានដាច់ស្រ យាលក្នុងភូមិសាស្ត្រជួរមាត់ទន្លេ។

លោក ឈាង ចន្ធី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ដែលលោកបានដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលក្នុងឃុំកំពង់អុស ស្រុកជលគិរី។ នៅព្រឹកថ្ងៃទី៦ ខែឧសភា នេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា រយៈពេល៦ថ្ងៃ តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មក ក្រុមការងាររបស់លោកបានចុះដល់មូលដ្ឋានប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីសួរសុខទុក្ខ និងសំណេះ សំណាងជាមួយពួកគាត់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលក្រុមការងាររបស់លោកចុះសំណេះសំណាលខាងលើនេះ ពួកគាត់ប្រមាណជាង៩០ភា គរយមានជំនឿលើគណបក្សប្រជាជនកម្ពុជា និងបានសន្យាថា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិ។ ដោយសារពួកគាត់បានដឹងច្បាស់ អំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍន៍ នឹងនាំមកនូវ សុខសន្តិភាព ជូនប្រទេសជាតិ ធ្វើឱ្យប្រជាជនកម្ពុជា រស់នៅប្រកបទៅដោយភាពសុខសាន្ត៕