(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ, ១៩ថ្ងៃជាប់គ្នាដែលមិនមានអ្នកឆ្លងថ្មី

២៖ លោក ហ្សេលេនស្គី ចេញបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៉ី

៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញបេសកកម្មការងាររយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

៤៖ តួកគីថាមើលឃើញភាពវិជ្ជមាន ឆ្ពោះទៅរកការដកបម្រាមសព្វាវុធ របស់ហ្វាំងឡង់និងស៊ុយអែត

៥៖ Facebook ទម្លាយផែនការសម្ងាត់របស់ សម រង្ស៉ី ដែលរៀបចំបណ្ដាញដឹកនាំក្នុងគណបក្សភ្លើងទៀន និងប៉ងបង្កចលាចលដល់ការបោះឆ្នោត

៦៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក Marcos ប្តេជ្ញាទប់ស្កាត់ការជ្រៀតជ្រែកឥទ្ធិពល ពីអំណាចខាងក្រៅ

៧៖ ករណីមិនប្រក្រតីក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធាន៖ តើប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សភ្លើងទៀន កំណត់យ៉ាងណាខ្លះ

៨៖ ថៃ៖ មនុស្ស ៤,៩២៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ បង្ក្រាបមន្ទីរពិសោធន៍កែច្នៃផលិតគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១.៤តោន និងសារធាតុគីមីជាង១១តោន នៅភ្នំពេញ និងកំពង់ស្ពឺ

១០៖ UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០២៨,៤៧៩នាក់, ដូសទី៣ចំនួន ៩,១៥១,៦២៤នាក់ និងដូសទី៤ ចំនួន ២,៤២៥,៦៦៨នាក់ (គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២)

១២៖ សហរដ្ឋអាមេរិក៖ មនុស្ស ១០១,២២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១៧នាក់ស្លាប់ ក្នុង១ថ្ងៃ

១៣៖ គម្រោងហិរញ្ញប្បទាន ១៥០លានដុល្លាររបស់រាជរដ្ឋាភិបាលស្តារវិស័យទេសចណ៍ នឹងទម្លាក់កម្ចីដល់ម្ចាស់អាជីវកម្ម នៅពាក់កណ្តាលខែក្រោយ

១៤៖ ទីក្រុងសៀងហៃ កំពុងឆ្ពោះចេញពីការបិទខ្ទប់កូវីដ១៩ ប៉ុន្តែសេដ្ឋកិច្ចចិន នៅតែជួបបញ្ហាប្រឈម

១៥៖ មូលនិធិចំនួន៥០លានដុល្លារ របស់រាជរដ្ឋាភិបាល តាមរយៈ ARDB បានផ្តល់ឥណទានឲ្យកសិករ និងម្ចាស់អាជីវកម្មជាង ១០លានដុល្លារហើយ !

១៦៖ ចិននិងសហភាពអឺរ៉ុប ជាដៃគូមិត្តភាព មិនមែនគូប្រជែងទេ, នេះបើតាមលោក Wang Yi

១៧៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសចំនួន៣ចំណុច ពាក់ព័ន្ធវិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

១៨៖ យន្ដហោះចម្បាំងអាមេរិក និងជប៉ុន ហោះល្បាតរួមគ្នា ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល

១៩៖ ចំនួនករណីឆ្លងជំងឺអុតស្វា នៅទូទាំងពិភពលោក កើនដល់ច្រើនជាង ២០០ករណី

២០៖ យានអវកាសក្រុមហ៊ុន Boeing ចុះមកដល់ផែនដីវិញ ក្រោយបញ្ចប់ការធ្វើតេស្តសំខាន់មួយ

- ព័ត៌មាន Fresh News Plus

១៖ Twitter យល់ព្រមបង់ប្រាក់ ១៥០លានដុល្លារអាមេរិក ដើម្បីបញ្ចប់សំណុំរឿងរំលោភបំពាន ឯកជនភាព និងសុវត្ថិភាពអ្នកប្រើប្រាស់

២៖ ត្រកូល iPhone ជំនាន់ក្រោយទំនងជាត្រូវពន្យាពេលក្នុងការចេញលក់

៣៖ ក្រុមហ៊ុន Samsung និង Stellantis កំពុងចាប់ដៃគ្នាវិនិយោគជាង ២ពាន់លានដុល្លារបង្កើតរោងចក្រផលិតអាគុយអគ្គីសនី

៤៖ តារាប្រុស Seungri បន្តជាប់ពន្ធនាគារ១៨ខែទៀត ខណៈតុលាការកំពូលកូរ៉េ ច្រានចោលបណ្តឹងឧទ្ធរណ៍សុំបន្ថយទោស


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)