(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧១៤,០០៨នាក់ (ស្លាប់ ៤៣,០៧៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៥៣,៦៧០នាក់ (ស្លាប់ ១៥៦,៥៥៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤៩៩,០៥៧នាក់ (ស្លាប់ ៣៥,៦៥៦នាក់)
* ថៃ ឆ្លងចំនួន ៤,៤៣៤,៥១១នាក់ (ស្លាប់ ២៩,៩១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៩,៦៥៦នាក់ (ស្លាប់ ៦០,៤៥៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,២៨៦,២១៦នាក់ (ស្លាប់ ១,៣៨២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,២៦០នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៩,៨៨៨នាក់ (ស្លាប់ ៧៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤៧,៤៩៣នាក់ (ស្លាប់ ២២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕