(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនទាំងអស់ អនុញ្ញាត និងជួយសម្រួលដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ អាចចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឲ្យបានគ្រប់គ្រប់គ្នា។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ ជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
*ទី២៖ ត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណដល់ភ្នាក់ងារសន្ដិសុខឯកជន (ដែលក្រុមហ៊ុនបានរក្សាទុក)
*ទី៣៖ ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងារសន្ដិសុខឯកជន ក្នុងថ្ងៃបោះឆ្នោត
*ទី៤៖ ត្រូវណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឲ្យបម្រើការបោះឆ្នោត ត្រូវទៅបំពេញបែបបទឯកសារឲ្យបានគ្រប់គ្រាន់៕