(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងបានបន្តហៅគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១២ ក្រោមអធិបតីភាពរបស់លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប.
ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ដោយអវត្តមានលោកស្រី ឈឹម ស៊ីថរ ដែលមានធុរៈចាំបាច់ និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ និងលោកស្រី រស់ ប៊ុនឡេង៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖