(ព្រះវិហារ)៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ហុក ប៊ុនលី រួមជាមួយលោក ឆែ សុខទី ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់នូវសមិទ្ធផលអណ្តូងទឹក១ ដែលជាអំណោយសប្បុរសធម៌ពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ជូនដល់ប្អូនៗក្មួយៗកុមារ នៅមជ្ឈមណ្ឌលកុមារកំព្រាស្ថិតនៅក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសនោះ ក្រុមការងារក៏បាននាំយកនូវអំណោយផ្សេងៗមួយចំនួនដូចជា សៀវភៅសិក្សា ម្ហូបអាហារ និងថវិកាមួយចំនួនសម្រាប់ទ្រទ្រង់របបអាហារ និងសំភារៈប្រើប្រាស់ចាំបាច់ក្នុងមណ្ឌលព្រមទាំងជូនថវិកាដល់បុគ្គលិក មើលថែកុមារក្នុងមណ្ឌល និងសម្រាប់ប្អូនៗកុមារចំនួន៦៦នាក់៕