(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៣៨ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ លោក ហ្សេលេនស្គី សន្យាវាយរំដោះទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់ យកមកវិញទាំងអស់

៣៖ គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត១លានដុល្លារ

៤៖ ចិន បញ្ជាក់ជាថ្មីថា បញ្ហាតៃវ៉ាន់ គឺខុសគ្នាស្រឡះពីបញ្ហាអ៊ុយក្រែន

៥៖ កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ

៦៖ លោក ហ្សេលេនស្គី ប្រាប់អាល្លឺម៉ង់ ឱ្យគាំទ្រអ៊ុយក្រែនពេញទំហឹង និងកុំបារម្ភពេកពីរុស្ស៉ី

៧៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣

៨៖ ទីប្រឹក្សារបស់លោក ចូ បៃដិន លើកឡើងពីកង្វល់ប្រាប់ចិន ជុំវិញសំណុំរឿងកូរ៉េខាងជើង

៩៖ តុលាការផ្តន្ទាទោស ទណ្ឌិត សម រង្ស៉ី និងបក្ខពួកប្រមាណ ៦០នាក់ ដាក់ពន្ធនាគារ ៥-៨ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ និងបទបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ

១០៖ សហរដ្ឋអាមេរិក សន្យាបន្តដាក់សម្ពាធ ខណៈកូរ៉េខាងត្បូង ជំរុញឱ្យចិនប្រើឥទ្ធិពលលើកូរ៉េខាងជើង

១១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមមេធាវីជនជាតិបារាំងចំនួន៤រូប ដែលជាមេធាវីតំណាងរបស់សម្តេចតេជោ និងលោក ឌី វិជ្ជា ជាដើមបណ្តឹងប្តឹង ទណ្ឌិត សម រង្ស៉ី នៅតុលាការទីក្រុងប៉ារីស ជួបធ្វើសវនាការ

១២៖ តម្លៃប្រេងសាំងនៅអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

១៣៖ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង មានជាង២០០លានដុល្លារកើន៤២% ក្នុងរយៈពេល៥ខែឆ្នាំនេះ

១៤៖ ក្រុមហ៊ុនពិភពលោកខាតបង់ជាង ៥៩ប៊ីលានដុល្លារពីប្រតិបត្តិការអាជីវកម្មនៅរុស្ស៊ី ខណៈទណ្ឌកម្មកំពុងដំណើរការ

១៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤៩,៤២២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៧នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេលី ថ្ងៃទី១៦-១៧ ខែមិថុនា

១៨៖ ថៃ៖ មនុស្ស ១,៨៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៩៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២១ ខែមិថុនា, ភ្លៀងអាចធ្លាក់ពីខ្សោយទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

២០៖ រដ្ឋមន្ត្រីការបរទេសចិននិងនូវែលសេឡង់ ពិភាក្សាគ្នាអំពីការចូលរួមពាក់ព័ន្ធ នៅក្នុងតំបន់ប៉ាស៉ីហ្វិក

២១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៥៨,៩៦៦នាក់, ដូសទី៣ចំនួន ៩,៣២៤,០១៣នាក់, ដូសទី៤ ចំនួន ២,៦៧៥,៤០៧នាក់ និងដូសទី៥ ចំនួន១២៥,១៧១នាក់ (គិតត្រឹមថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២)

២២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីអំពាវនាវឲ្យ ចិនដកទណ្ឌកម្មពាណិជ្ជកម្ម ហើយលោកស្វាគមន៍កិច្ចពិភាក្សា

២៣៖ រដ្ឋមន្ត្រី ថោង ខុន៖ រយៈពេល៥ខែដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិចូលមកកម្ពុជាជាង៣៤ម៉ឺននាក់ កើន២៧៥%

- ព័ត៌មាន Fresh News Plus

១៖ ហេតុអ្វីបាន FIFA ជ្រើសរើសកម្ពុជា ដើម្បីដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក?

២៖ ព័ត៌មានចុងក្រោយអះអាងថា iPhone 14 ទំនងជានឹងទទួលបានការអាប់ដេតកាមេរ៉ាខាងមុខដ៏ធំជាប្រវត្តិសាស្រ្ត

៣៖ អភិបាលខេត្តកែបគាំទ្រ គំរោងឆ្នេរសមុទ្រកោងកាងដំបូងគេនៅខេត្តកែប ដើម្បីជម្រុញទេសចរណ៍ និងការអភិវឌ្ឍ

៤៖ ក្រុមហ៊ុន Foxconn និង PTT បណ្តាក់ទុនរួមគ្នាជាង ១ពាន់លានដុល្លារបង្កើតមជ្ឈមណ្ឌលផលិតកម្មអគ្គីសនីដ៏ធំប្រចាំតំបន់អាស៊ី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)