(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៨ពាន់នាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៣៤,១៥១នាក់ (ស្លាប់ ៤៣,០៨៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៦៣,២៥១នាក់ (ស្លាប់ ១៥៦,៦៧០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥៣២,៦៣២នាក់ (ស្លាប់ ៣៥,៧២៥នាក់)
* ថៃ ឆ្លងចំនួន ៤,៤៩០,៧៦០នាក់ (ស្លាប់ ៣០,៣៨៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៩៤,១២១នាក់ (ស្លាប់ ៦០,៤៦១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៣៥២,៦៨១នាក់ (ស្លាប់ ១,៤០១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៤៦៤នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,១៧៣នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥៤,១៣៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕