(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកំរៀង ខេត្តបាត់ដំបង។

លោក សុខ ដែន ត្រូវឡើងកាន់តំណែងអភិបាលស្រុកស្រុកកំរៀងថ្មី ត្រូវជំនួសលោក សុខ គឹមខុន ដែលត្រូវចូលនិវត្តន៍៕