(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន១៥,០៦៨,៧៤៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៦,៨៣៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៨៤៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៤,៣៩៦នាក់
៤៖ អាយុ៥ឆ្នាំ ៤០៨,១៣៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៩,៥៣០នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣៧៥,៧០៦នាក់, ដូសទី៤ចំនួន ២,៧៦៥,៧១៤នាក់ និងដូសទី៥ចំនួន ២០៧,១៤០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕