(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៣៨,១៦១នាក់ (ស្លាប់ ៤៣,០៨៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៦៩,២៥៥នាក់ (ស្លាប់ ១៥៦,៦៩៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥៤២,៧០៥នាក់ (ស្លាប់ ៣៥,៧៣៥នាក់)
* ថៃ ឆ្លងចំនួន ៤,៥០២,៥៤២នាក់ (ស្លាប់ ៣០,៥០៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៩៦,៧៩៣នាក់ (ស្លាប់ ៦០,៤៦៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៣៧០,៩៨១នាក់ (ស្លាប់ ១,៤០៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៤៩៤នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,២០៨នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥៧,៧៧២នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕