(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Mohammad Bin Abdul Karim Alssa) អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក៏បានអនុញ្ញាតឱ្យលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាពផងដែរ៕