(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីទិវាមច្ចាជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការង លោកនាយការិយាល័យនគរបាលជំនាញ និងអធិការនគរបាលក្រុង-ស្រុកទាំង៩ និងមេបញ្ជាការវរការពារព្រំដែនគោកទាំង៤។
កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់គ្រងតាមចំណុចគោលដៅរៀងៗខ្លួនឱ្យបានល្អ និងក្តាប់សភាពការណ៍ ដើម្បីទ្រសភាពការណ៍ឱ្យបាន១០០% ។
សូមជម្រាបថា ទិវាមច្ចាជាតិ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប ស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត៕