(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសសមាជិកអាស៊ានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ាន បានមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ៕