(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,០៥៥ករណី ឃាត់មនុស្ស ៧,២៣៧នាក់ (ស្រី៤៤២នាក់)៕