(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរពីអំពើចោរកម្ម កើតឡើងនៅតាមមូលដ្ឋានរបស់គាត់ ធ្វើឲ្យមានការព្រួបារម្ភសម្រាប់ការរស់នៅរបស់ពួកគាត់។

ជាក់ស្តែងប្រជាពលរដ្ឋមួយគ្រួសារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា ផ្ទះរបស់គាត់ត្រូវបានចោរចូលលួចទ្រព្យសម្បត្តិ ២ដង គឺនៅឆ្នាំ២០២១ម្តង និងកា លពីវេលាម៉ោង៤៖០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈដែលរូបគាត់កំពុងគេងលក់ក្នុងបន្ទប់ក្នុងផ្ទះតែម្នាក់ឯង។

ស្ត្រីឈ្មោះ ដួង សុផាន់មៃ ជាជនរងគ្រោះក្នុងហេតុការណ៏ខាងលើនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅយប់កើតហេតុ ពេលប្ដីរបស់គាត់ក្រោកពីយប់ដឹកឥវ៉ានចេញទៅភ្នំពេញ នៅវេលាម៉ោង២៖និង៣០នាទី ពេលនោះគាត់ដេកនៅ ក្នុងផ្ទះតែម្នាក់ឯក នៅក្នុងបន្ទប់ ចំណែកកូនៗដេកនៅខាងលើ។

លុះនៅវេលាម៉ោង ៤៖០០នាទីទៀបភ្លឺ ស្រាប់តែឃើញមនុស្សប្រុសម្នាក់ដើរចូលមកក្នុងផ្ទះ និងបានចូលមកក្នុងបន្ទប់របស់គាត់ ពេលដឹងថាមនុស្សប្រុសនោះជាចោរ គាត់មិនហ៊ានស្រែកទេព្រោះខ្លាចចោរសម្លាប់ ពេល នោះចោរក៏បានយកកាបូបស្ពាយរបស់គាត់ ដែលដាក់នៅលើក្បាលដំណេកចេញមកក្រៅចាក់របស់របរចេញពីកាបូបនៅក្បែរផ្ទះរបស់គាត់ ចោរបានយកលុយនិងក្រវិលពេ ជ្ររបស់គាត់១គូរ នៅសល់តែអត្តសញ្ញាណប័ណ្ណ និងឯក សារផ្សេងៗដែលចោរចាក់ពីកាបូបចោលនៅនិងដីតែប៉ុណ្ណោះ។ គាត់ទៀតបញ្ជាក់ថា លុះភ្លឺឡើងគាត់ក៏បានឃើញកូនកាំបិតមួយនៅលើតុក្នុងបន្ទប់របស់គាត់ ហើយកូនកាំបិតនេះគាត់បានអះអាងថា ជាកាំបិតរបស់ក្រុមចោរ។

ស្ត្រីខាងលើបានបន្តឲ្យដឹងថា របស់មានតម្លៃដែលចោរយកទៅនោះ គឺប្រាក់ដុល្លារ១,៨៥០$ ក្រវិលពេជ្រ ១គូរ ដែលមានតម្លៃជាងមួយពាន់ដុល្លារ និងប្រាក់ខ្មែរជាង៦០ ម៉ឺនរៀល។ ស្ត្រីរងគ្រោះអះអាងថា កាលពីឆ្នាំ២០២១ ចោរ បានចូលលួចម៉ូតូសេរីឆ្នាំ២០២០ ពីក្នុងផ្ទះរបស់គាត់ម្ដងរួចមកហើយ ឥឡូវឆ្នាំ២០២២នេះ ចោរក៏បានចូលលួចទ្រព្យសម្បត្តិរបស់គាត់ម្ដងទៀតអស់ គ្មានសល់ប្រាក់ដែលខំសន្សំជាយូរមកហើយ។

ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយរក្សាសន្តិសុខ និងជួយថែរក្សាការពារទ្រព្យសម្បត្តិ ជូនគ្រួសាររបស់គាត់ ក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផង។

ករណីខាងលើនេះ លោកនាយប៉ុស្តិ៍រដ្ឋបាលខ្សាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរសព្ទនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ឲ្យដឹងថា ករណីនេះ លោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរង គ្រោះហើយ ហើយលោកក៏កំពុងធ្វើការស្រាវជ្រាវ ដើម្បីវែករកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕