(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

កិច្ចសន្ទនានេះ ត្រូវបានដឹកនាំដោយលោក ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាល មកពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ (BRICS) និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។

សុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសម្រេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងក្នុងកិច្ចសន្ទនាកម្រិតកំពូលនៃប្រទេស «BRICS Plus»៖