(នូវ៉ែលហ្សេឡង់)៖ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣ទីក្រុង រួមមាននៅរដ្ឋធានីវែល្លីងតុន ទីក្រុងផាមមើស្តុនណតស៍ និងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) ក្នុងរដ្ឋធានីវែល្លីងតុន។

ពិធីនេះដឹកនាំដោយលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។

ព្រមទាំងមានការចូលរួមពីលោក វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៩ លោក លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាច្រើនរយនាក់ផងដែរ៕