(អូស្ដ្រាលី)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណណបក្សប្រជាជនកម្ពុជាជាង ១០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២) នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។

ព្រមទាំងមានការចូលរួមពីលោក អ៉ិន មាត្រា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៦ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជនជាង១០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕