ក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញលទ្ធផលកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤

04-07-2022 11:21

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជាលទ្ធផល នៃកិច្ចប្រជុំ៖

*ទី១៖ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ អាណត្តិ ៣ឆ្នាំលើកទី៩(២០២២-២០២៥)
ក្រុមទី១ (លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម, លោកស្រី លី រួចឡេង និងលោក ស្រី ណូរី)
ក្រុមទី២ (លោក ហ៉ី សោភា, សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស, លោក អ៊ុជ គឹមអន)
ក្រុមទី៣ (លោក សំ ព្រហ្មនា, លោក កែវ ពុទ្ធរស្មី, លោក ឌុយ ឆៅ)

*ទី២៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំលើកទី៩ (២០២២-២០២៥) ចំនួន ៣រូបគឺលោក ហ៉ី សោភា, លោក តាំង រតនា និងលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា

*ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស
១៖ លោក អ៊ុជ គឹមអន ប្រធាន
២៖ លោក ស្រី ណូរី អនុប្រធាន
៣៖ លោក កែវ ពុទ្ធរស្មី សមាជិក

*ទី៤៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចប្រើត្រាមូលថ្មីរបស់ក្រុមប្រឹក្សាធម្មនុញ្ញចាប់ពីអាណត្តិ ៣ឆ្នាំ លើកទី៩ នេះតទៅ៕