(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោគ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ដែរថា កម្មពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តរតនសុខសាន្ត នៅក្រុងប៉ោយប៉ែត នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែកការងារ តួនាទីភារកិច្ច គោលដៅទទួលខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការដែលបានកំណត់៕