(អាមេរិក)៖ ក្រោមការដឹកនាំ លោក សុខ សុគន្ធា ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ បានចាត់តាំងលោកស្រី មុំ ឆាយ ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជានកម្ពុជាប្រចាំរដ្ឋខូឡូរ៉ាដូ បានរៀបចំកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅភោជនីយដ្ឋាន ឌីន សាន់ (ទីក្រុងដេនវឺរ)។
ពិធីអបអរសាទរនេះ មានការចូលរួមពីសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋខូឡូរ៉ាដូ សរុបមានចំនួន២៧នាក់ ស្រ្ដី១១នាក់ ប្រកបដោយភាពស្និតស្នាល និងក្រោមបរិយាកាសយ៉ាងសប្បាយរីករាយក្រៃលែង។
សូមជម្រាបថា ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕