(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយជូន លោកចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចូលរួមអបអរសាទរ ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាមួយនឹងការរំពឹងអំពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្វាយព្រះពរ លោកប្រធានាធិបតី ចូ បៃដិន ឱ្យមានសុខភាពល្អ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តន៍។
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖