(រតនគិរី)៖ ក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្តយ៉ាងច្រើនផងដែរ។

សម្រាប់កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិន សម្រាប់កិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ឆ្នាំទី៤ អាណត្តិទី៣៕