(សៀមរាប)៖ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបើកកិច្ចប្រជុំលើកទី១៣ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ស្តីពីការផ្លាស់ប្តូរព័ត៌មានលើផ្ទៃសមុទ្រ ទំនិញនាំចេញនាំចូលខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការរុករក ជួយសង្គ្រោះ គ្រោះមហន្តរាយ។

កិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា និងមេបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយភាគីថៃដឹកនាំ មេបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ លោកឧត្តនាវាឯក ពិឆ័យ ឡោឈូសាកុន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងពាក់ព័ន្ធនៃប្រទេសទាំង២ផងដែរ។

កិច្ចប្រជុំនេះភាគីទាំង២ បានធ្វើការប្តេជ្ញាពង្រឹងបញ្ហាសន្តិសុខលើផ្ទៃសមុទ្រ និងរួមគ្នាកាន់តែខ្លាំងឡើង លើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ដូចអ្វីដែលភាគីទាំង២បានធ្វើ និងអនុវត្តនាពេលកន្លងមក៕