(ភ្នំពេញ)៖ យុវសិស្ស៣រូប រួមមានយុវសិស្ស ទូច ម៉ូនីកា, ជា សឺហ្វុង និង រិទ្ធ នីវិសាលស្ណុ ជាកុលបុត្រ កុលធីតាខ្មែរ ដែលបាននាំមកនូវកិត្តិយសដ៏ឧត្តមសម្រាប់ជាតិ បន្ទាប់ពីពួកគេដណ្តើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក។

ការដណ្តើមបានមេដាយមាសផ្នែកគណិតវិទ្យាពីកម្មវិធី COPERNICUS OLYMPIAD មិនមែនជារឿងចៃដន្យឡើយ សម្រាប់យុវសិស្សទាំង៣រូបនេះ។ តែជាសមិទ្ធផលមួយកើតចេញពីការស្វាធ្យាយ និងប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់បំផុត។ ក្រៅតែពីការទទួលបានមេដាយមាសផ្នែកគណិតវិទ្យាក្នុងកម្មវិធី COPERNICUS OLYMPIAD យុវសិស្សទាំងនេះ ក៏ធ្លាប់បានទទួលមេដាយជាច្រើនទៀត ពីការប្រកួតគណិតវិទ្យាក្នុងកម្មវិធីដទៃទៀត។

ការប្រឹងប្រែងសិក្សារៀនសូត្រ ជាមួយការយកចិត្តទុកដាក់ផ្តល់ចំណេះពីគ្រូបង្រៀនជារឿងដ៏សំខាន់សម្រាប់អ្នកសិក្សាដើម្បីទទួលបានចំណេះដ៏ល្អប្រសើរ។ តែលទ្ធផលនៃការសិក្សាក៏មិនអាចកាត់ផ្តាច់ពីការជួយជ្រោមជ្រែងពីអាណាព្យាបាលនោះឡើយ។ អាណាព្យាយាម គឺលក្ខខណ្ឌដ៏ចាំបាច់មួយផងដែរ ក្នុងការជំរុញការសិក្សារបស់កូនៗឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសស្ពាយយកកិត្តិយសពីសហរដ្ឋអាមេរិកកាលពីពេលថ្មីនេះ យុវសិស្សដែលទទួលបានមេដាយមាស និងអាណាព្យាបាលរបស់ពួកគេ បានចែករំលែកនូវបទពិសោធន៍មួយចំនួន ដែលពួកគេបានអនុវត្តន៍ ដើម្បីឱ្យការសិក្សាទទួលបានលទ្ធផលល្អប្រសើរ។

សូមទស្សនាវីដេអូចែករំលែកបទពិសោធន៍៖