(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្ដីអំពី «វិធីសាស្រ្តនៃការកំណត់អត្រាប្ដូរប្រាក់ផ្លូវការ»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគា (NBCP) ចាប់ពីឆ្នាំ២០១៨ ក្នុងដោយពិនិត្យឃើញ គោលដៅបង្កើនប្រសិទ្ធិភាព និងតម្លាភាពក្នុងទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា។

ដោយពិនិត្យឃើញថា ប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) នាពេលបច្ចុប្បន្នកំពុងដំណើរការកាន់តែសកម្មដោយ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនបានចូលរួម ជាមួយនឹងទំហំដោះដូរ កើនឡើងជាលំដាប់ ដែលកត្តានេះ នាំឲ្យអត្រាប្តូរប្រាក់អន្តរធនាគារនៅក្នុងប្រព័ន្ធ NBCP បានឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ទីផ្សារបានល្អប្រសើរ ធនាគារជាតិនៃកម្ពុជា សម្រេចកំណត់អត្រាប្តូរប្រាក់ផ្លូវការ ជារៀងរាល់ព្រឹក ដោយប្រើប្រាស់ អត្រាមធ្យមថ្លឹងផ្អែកលើបរិមាណជួញដូរនៅក្នុងប្រព័ន្ធជួញដូរប្រាក់រៀលអន្តរធនាគារ (NBCP) ដែលទទួលបាននៅថ្ងៃចុងក្រោយបំផុត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា៖