(សៀមរាប)៖ «ស្លឹកឃុនមារ» ជាស្លឹកឈើមួយប្រភេទដែលដុះលូតលាស់ដោយធម្មជាតិក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិ៍ ដែលប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន ក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បេះយកមកដេរប្រកផ្ទះ និងដេរលក់ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយFresh News នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ លោក គ្រូច លី ជាអ្នកស្វែងរក ទីផ្សារ ដឹកជញ្ជូន និងជា អ្នក សម្របសម្រួល បានឱ្យដឹងថា ប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន ជិត៦០គ្រួសារដែលប្រកបរបរដេរស្លឹកឃុនមារ។ ចំពោះប្រជាពលរដ្ធដែលប្រកបរបរដេរស្លឹកឃុនមារ គាត់ត្រូវងើបពីព្រឹកដើម្បីឡើងភ្នំទៅបេះស្លឹកឃុនមារ លុះដល់ថ្ងៃត្រង់ត្រឡប់មកផ្ទះវិញ បន្ទាប់មកយកស្លឹកឃុនមារហាលឱ្យស្ងួតរួចយកមកដេរជាកណ្ដប រាងដូចកន្ទេល។ រីឯការបេះស្លឹកឃុនមារងាយ ស្រួល បេះ ដោយ សដោយសារវាជាប្រភេទវល្លិ៍ ហើយក្នុងមួយខែគាត់ទៅបេះម្តង ដើម្បីឱ្យស្លឹកវាចាស់បានល្អ ព្រមទាំងមាន គ្រប់ រដូវ ផងដែរ។ ចំពោះខែភ្លៀងវិញ គាត់អត់បានឡើងភ្នំទៅបេះទេ ដោយខែភ្លៀងសំបូរទៅដោយពស់ខៀវ និងសត្វល្អិតជាច្រើន ដូចជាឃ្មុំ ខ្ទួយ ឪម៉ាល់ និងស្រាំងទិចជាដើម។

លោក គ្រួច លី ដែលជាយុវជន សហ ភាព សហ ព័ន្ធ យុវ ជន កម្ពុជា ប្រចាំ នៅ លើ ភ្នំ គូលែន បានបន្តថា ស្លឹក ឃុនមារ ក៏ អាច យក ទៅ ប្រក់ ដំបូល ផ្ទះ ធ្វើ ជញ្ជាំង ផ្ទះ ប្រក់ រោង លម្ហែកាយ និងនៅតាមសណ្ឋាគារមួយចំនួន គាត់បានកុម្ម៉ង់ទិញយកទៅប្រក់ភោជនីយដ្ឋានរបស់គាត់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ ចំពោះតម្លៃវិញក្នុង១ម៉ែត្រដើរចន្លោះពី១៥ ,០០០រៀល ទៅ២០,០០០រៀល ហើយប្រវែងទទឹង២ម៉ែត្រ បណ្តោយពី៧ ទៅ១០ម៉ែត្រ ឬតាមការកុម្ម៉ង់របស់អតិថិជន។

ទន្ទឹមនឹងនោះ លោក លី បានបញ្ជាក់ថា តាំងពីដើមមកប្រជាពលរដ្ធដែលរស់នៅលើខ្នងភ្នំគាត់ប្រក់ផ្ទះ គឺយកស្លឹកឃុនមារមកប្រក់ ដោយសារអត្ថប្រយោជន៍របស់ស្លឹកឃុនមារ ដូចជា ធន់នឹងកំណើតថ្ងៃ ប្រើប្រាស់បានយូរឆ្នាំ និងជាពិសេសជាងនេះទៅទៀត ស្លឹកឃុនមារ មិនមានហានិភ័យឆេះដូចស្បូវនោះទេ។

លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលរបស់ប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន ដើម្បីឱ្យគាត់មានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារផងដែរ៕