(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ លោកស្រី ផេឡូស៉ី ចាកចេញពីកោះតៃវ៉ាន់វិញហើយ និងកំពុងបន្តដំណើរឆ្ពោះទៅ កូរ៉េខាងត្បូង និងជប៉ុន (

២៖ ចិនចាប់ផ្តើមធ្វើសមយុទ្ធយោធា ក្នុងដែនទឹកជិតកោះតៃវ៉ាន់

៣៖ ចិន ព្រមានកុំឱ្យយន្ដហោះស៊ីវិលទាំងអស់ ហោះក្បែរតៃវ៉ាន់ ខណៈកំពុងធ្វើសមយុទ្ធយោធា

៤៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ថ្លែងសារអំពីករណីដែលអាមេរិក រំលោភបំពានអធិបតេយ្យភាព របស់ប្រទេសចិន

៥៖ ក្រសួងការបរទេសចិនកោះហៅ ឯកអគ្គរដ្ឋទូតអាមេរិកនៅចិន ដើម្បីលើកការតវ៉ានិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដែលលោកស្រី Pelosi ទៅទស្សនកិច្ចនៅតៃវ៉ាន់

៦៖ មេដឹកនាំតៃវ៉ាន់ អរគុណចំពោះការគាំទ្ររបស់លោកស្រី ផេឡូស៊ី ហើយប្តេជ្ញាមិនចុះចាញ់

៧៖ តៃវ៉ាន់ អះអាងថា យោធាខ្លួនកំពុងប្រុងជើងការកម្រិតខ្ពស់ តែប្រាប់ពលរដ្ឋកុំឲ្យស្លន់ស្លោ

៨៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស ព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអង់គ្លេស មកកាន់កោះតៃវ៉ាន់, នេះបើតាមកាសែត The Guardian

៩៖ រុស្ស៉ីអះអាងថា អាមេរិកបង្កើតដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតៃវ៉ាន់ ក្នុងបំណងធ្វើឱ្យចិនក្តៅស្លឹកត្រចៀក

១០៖ ជប៉ុន ថាសមយុទ្ធយោធារបស់ចិន បង្កការព្រួយបារម្ភ តែមិននិយាយពីទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី

១១៖ រុស្ស៉ី ថាលោកខាងលិច អាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន

១២៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ និងជាសះស្បើយ៣៩នាក់

១៣៖ សម្តេចតេជោ ហ៊ុន សែន លើកឡើងគំនិតផ្តួចផ្តើម២ ដើម្បីឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ

១៤៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងអាចស្វាគមន៍ទីម័រឡេស្ត ចូលជាសមាជិកទី១១របស់អាស៊ាន យ៉ាងយូរត្រឹមឆ្នាំក្រោយ

១៥៖ កម្ពុជាព្រួយបារម្ភចំពោះភាពតានតឹង ដែលកំពុងកើតឡើងនៅកោះតៃវ៉ាន់ ហើយជំរុញភាគីទាំងអស់ ប្រើប្រាស់វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហា

១៦៖ អ្នកនាំពាក្យ៖ បញ្ហាតានតឹងក្នុងតំបន់ មានភាពចាំបាច់ដែលត្រូវជជែក ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា

១៧៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ចូលបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា មុនបន្តឆ្ពោះមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន

១៨៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៩លាននាក់ និងស្លាប់៣៥.៣ម៉ឺននាក់

១៩៖ ៧ខែឆ្នាំនេះ កម្ពុជា ទទួលបានចំណូលជាង៧០៥លានដុល្លារ ពីការនាំចេញស្រូវ និងអង្ក

២០៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៣៣,៨៩៦នាក់, ដូសទី៣ចំនួន ៩,៧៨២,៣៤០នាក់, ដូសទី៤ចំនួន ៣,៥៨០,១១៤នាក់ និងដូសទី៥ចំនួន ៤៩៤,៤៣៥នាក់ (គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ អបអរសាទរ! កីឡាការិនីជនពិការ ងួន រតនា ដណ្ដើមបានមេដាយមាសទី៤ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

២៖ អបអរសាទរ! កីឡាការិនី វ៉ិត ចន្ថា បន្ថែមមេដាយមាសទី៥ ជូនជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

៣៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះកីឡាការិនី ងួន រតនា ដែលឈ្នះមេដាយមាស នៅអាស៊ានប៉ារ៉ាហ្គេម

៤៖ សម្តេចតេជោ អបអរកីឡាការិនី សន សាល ដែលឈ្នះមេដាយមាសនៅ Para Games 2022

៥៖ អ្នកបង្កើតក្រុមហ៊ុន Tesla ដំបូងគេមួយរូប បានដើរចេញពីក្រុមហ៊ុនទាំងទឹកភ្នែក ក្រោយពេលមានវត្តមាន Elon Musk

៦៖ បារាំង អ៊ីតាលី អេស្ប៉ាញ អំពាវនាវឱ្យក្រុមហ៊ុន Big Tech អាមេរិកបង់ប្រាក់សម្រាប់បណ្តាញទូរគមនាគមន៍

៧៖ ក្រុមហ៊ុនហ្គេម Immersive និង Netflix សហការគ្នាបង្កើតកន្លែងលេងហ្គេម ក្នុងរឿង «Squid Game» ដែលនឹងចាប់ផ្តើមក្នុងទឹកដីអាមេរិក និងអង់គ្លេស


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)