(ភ្នំពេញ)៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Yoshimasa Hayashi) រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕