(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៣៦,០២០នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៦,១៥៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៣៤៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨២,០២២នាក់
៤៖ អាយុ៥ឆ្នាំ ៤១៦,៨៨៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៤៧,៦០៥នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៧៩៦,៤៤៦នាក់, ដូសទី៤ចំនួន ៣,៦០៥,០២១នាក់ និងដូសទី៥ចំនួន ៤៩៩,២៧២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕