(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ផេននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោកស្រី ផេននី វង់ បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហានេះ។ វត្តមានរបស់ប្រមុខការទូតអូស្ត្រាលីនៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕