(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាឧត្តមភរិយា ពីលើដំបូលអគារមួយក្នុងរាជធានីភ្នំពេញ។

ក្នុងរូបភាពនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញផ្អែមល្ហែម និងកៀកកិតយ៉ាងខ្លាំង។ តាមរយៈរូបភាពទាំងនេះ មានអ្នកខ្លះចូលទៅ Comment បែបចំអែចំអន់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា «ក្មេងស្រឡាញ់ម្តង ពេលចាស់កោងខ្នងស្រឡាញ់គ្នាម្តងទៀត»

សូមបញ្ជាក់ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ គឺជាខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន។ រូបភាពទាំងនេះ ត្រូវបានសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ថតពេលជួបជុំកូនចៅ និងសាច់ញាតិ រៀបចំពិធីខួបកំណើតជូនសម្តេចតេជោ៕