(ភ្នំពេញ)៖ តាមរយៈការប្រកាសនៅលើទំព័រ Facebook នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចបង្កើតមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ។

អ្នកឧកញ៉ាបានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំសម្រេចបើកមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ»

ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា ប្រសិនបើជាប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជនចង់ចូលរួមជាមួយមូលនិធិខាងលើនេះ អាចបរិច្ចាគថវិកាតាមលេខគណនី ABA 096550406 TOEM Va ដោយលោកបញ្ជាក់ថា ថវិការបស់សប្បុរសជន រួមទាំងថវិការបស់លោកនឹងយកចូលរួមការងារសង្គមទាំងអស់៕