(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៥នាក់ និងជាសះស្បើយ២៤នាក់

២៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី៖ កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែឈរលើជំហរនៃការឯកភាពគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក

៤៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សាទរបទឈប់បាញ់ រវាងអ៉ីស្រាអែលនិងតំបន់ហ្កាហ្សា

៥៖ លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីមូលហេតុ ដែលលោកតឹងរឹងក្នុងការជ្រើសរើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង និងការតម្លើងឋានន្តរស័ក្តិ

៦៖ ប្រមុខ UN៖ ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ត្រឡប់មកវិញហើយ

៧៖ ទស្សនៈលោក ម៉ារ យ៉ារិទ្ធ៖ ភាពតានតឹងតៃវ៉ាន់ពេលនេះ អ្នកចំណេញគឺសហរដ្ឋអាមេរិក អ្នកខាតគឺតៃវ៉ាន់តែម្តង

៨៖ លោក ហ្សេលេនស្គី៖ នឹងមិនមានឡើយកិច្ចចរចា ប្រសិនបើរុស្ស៊ីធ្វើប្រជាមតិ

៩៖ កម្ពុជាទទួលចំណូល៨០២លានដុល្លារ ពីការនាំចេញកាបូប និងផលិតផលធ្វើដំណើរ នៅឆមាសទី១

១០៖ រដ្ឋាភិបាលចិន តែងតាំងប្រមុខសន្តិសុខថ្មី របស់ទីក្រុងហុងកុង

១១៖ ក្រសួងបរិស្ថាន បង្កាត់ពូជជ្រូកឦសាន, ជ្រូកគូលែន និងជ្រូកព្រៃ ចែកជូនប្រជាសហគមន៍ ក្នុងតំបន់ការពារធនធានធម្មជាតិចិញ្ចឹម ដើម្បីលើកស្ទួយជីវភាព

១២៖ យោធាចិនអះអាងថា ការធ្វើសមយុទ្ធកំពុងបន្តប្រព្រឹត្តទៅដដែល នៅជុំវិញកោះតៃវ៉ាន់ នាថ្ងៃចន្ទនេះ

១៣៖ ក្រសួងទេសចរណ៍ សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម

១៤៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន ទទួលមរណភាព កាលពីថ្ងៃអាទិត្យ

១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៦លាននាក់ និងស្លាប់៣៥.៣ម៉ឺននាក់

១៦៖ លោក ចូ បៃដិន បញ្ចប់ការធ្វើចត្តាឡីស័ក ក្រោយជាសះស្បើយពីកូវីដ១៩

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៤០,៨១១នាក់, ដូសទី៣ចំនួន ៩,៨៤៤,៧២៣នាក់, ដូសទី៤ចំនួន ៣,៦៧៤,៦៣១នាក់ និងដូសទី៥ចំនួន ៥១៩,០០៣នាក់ (គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២)

១៨៖ តៃវ៉ាន់ត្រៀមធ្វើសមយុទ្ធទប់ទល់ការឈ្លានពាន ខណៈចិននៅតែបន្តសមយុទ្ធយោធារបស់ខ្លួន

- ព័ត៌មាន Fresh News Plus

១៖ ចំណុចសំខាន់ៗទាំង៥ ដែលលោកអ្នកប្រហែលជាមិនទាន់បានដឹងទាក់ទងនឹងកម្មវិធី Telegram នាពេលបច្ចុប្បន្ន

២៖ ព្រឹត្តិការណ៍ដ៏កំពូលរបស់ Apple នៅចាំតែថ្ងៃចាក់ផ្សាយប៉ុណ្ណោះ ខណៈឧបករណ៍ថ្មីដែលត្រៀមប្រកាសចេញត្រូវបានថតទុករួចរាល់

៣៖ iPhone 14 អាចនឹងពន្យារពេលក្នុងការប្រកាសបង្ហាញខ្លួន ដោយសារភាពតានតឹងរវាងចិន និងតៃវ៉ាន់ កាន់តែខ្លាំង

៤៖ លោក Elon Musk និយាយថានឹងទិញយក Twitter ភ្លាម ប៉ុន្តែត្រូវមានលក្ខខណ្ឌ

៥៖ Meta កំពុងបញ្ចប់អនាគតហ្គេម VR ដ៏ធំបំផុតមួយរបស់ខ្លួនជាមួយនឹងកាស VR Quest 1

៦៖ Beyoncé ក្លាយជាស្ត្រីដំបូងគេ ជាប់ចំណាត់ថ្នាក់កំពូល លើតារាងចម្រៀងអាមេរិក Billboard 200 តាមរយៈអាល់ប៊ុម «Renaissance»

៧៖ PSG ឡើងកំពូលតារាង ដ្បិតខ្សែប្រយុទ្ធ Sotaca រកបាន ៣គ្រាប់បើកឆាកក្នុងលីគ Ligue 1

៨៖ Haaland ស៊ុត ២គ្រាប់ដំបូងនៅលីគ Premier League ជួយក្លិប Man City រកបាន ៣ពិន្ទុ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)