ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៤៦,២០៧នាក់, ដូសទី៣ចំនួន ៩,៨៨៣,៧៣១នាក់, ដូសទី៤ចំនួន ៣,៧៤៥,៦៩៣នាក់ និងដូសទី៥ចំនួន ៥៣៥,៧៩២នាក់ (គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២) (Video inside)

11-08-2022 22:27

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤៦,២០៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៩,១៥២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៨២៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៣,៣០៨នាក់
៤៖ អាយុ៥ឆ្នាំ ៤១៨,៣៩៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥១,៥២៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៨៨៣,៧៣១នាក់, ដូសទី៤ចំនួន ៣,៧៤៥,៦៩៣នាក់ និងដូសទី៥ចំនួន ៥៣៥,៧៩២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕