(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤៨,៥០៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥០,០៧៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៩៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៣,៥៥៧នាក់
៤៖ អាយុ៥ឆ្នាំ ៤១៨,៦២៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥២,៣១០នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៨៩៩,១៩៨នាក់, ដូសទី៤ចំនួន ៣,៧៧៥,៦៤៥នាក់ និងដូសទី៥ចំនួន ៥៤៦,៨៧៥នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕