(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១៧ ខែសីហា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្ដែងសិល្បៈរបស់ប្អូនៗសិល្បករ សិល្បការិនីខ្មែរ នៅក្នុងខេត្តសៀមរាប។

សិល្បករ សិល្បការិនីខ្មែរ ដែលបានសម្ដែងនាយប់ថ្ងៃទី១៧នោះ គឺមកពីសមាគមសិល្បៈវប្បធម៌ខ្មែរប្រទេសបារាំង(ACK) រួមជាមួយសិល្បករ សិល្បការិនីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។កម្មវិធីសម្ដែងសិល្បៈដ៏សែនមនោរម្យនេះ បានរៀបចំឡើងនៅក្នុងបរិវេណប្រាសាទធម្មនន្ទ ខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង១៥០នាក់ និងសិល្បៈក សិល្បៈការិនី ចូលរួមសរុបប្រមាណជាង៥០នាក់។

កម្មវិធីសម្ដែងសិល្បៈបុរាណនេះ អាចធ្វើទៅបាន ក្រោមកិច្ចសម្របសម្រួលពីក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ព្រមជាមួយសាលាខេត្តសៀមរាប និងមានការឧបត្ថម្ភពីសមាគមឱសថការីខ្មែរ Nexty Pharm៕