(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៧ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងឃាត់ខ្លួនជនសង្ស័យ២៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,២១៣ករណី ឃាត់មនុស្ស១០,១១៩នាក់ (ស្រី៦២៥នាក់)៕