(ភ្នំពេញ)៖ លោកបណ្ឌិត សេង ជ័យវុធ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចតែងតាំង ជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសនេះ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពជូនពរចំពោះលោកបណ្ឌិត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនលោកនាយក និងលោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកបណ្ឌិត សេង ជ័យវុធ ជាបណ្ឌិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកធ្លាប់ជាសាស្ត្រាចារ្យ និងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យមួយនៅខេត្តបាត់ដំបង ហើយបច្ចុប្បន្នក៏ជាទីប្រឹក្សាជាន់ខ្ពស់របស់បណ្តាញព័ត៌មាន Fresh News ផងដែរ៕