(ភ្នំពេញ)៖ ក្រុមបាល់ទាត់ 55FC បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរលោក ប៉េង ពោធិ៍សា ក្នុងឱកាសដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តស្វាយរៀង។

ក្នុងសារលិខិតអបអរសាទរនោះបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំសូមសម្តែងនូវសេចក្តីអបអរសាទរ ដោយសេចក្តីសោមនស្សរីករាយ និងស្មោះអស់ពីដួងចិត្តចំពោះលោក ប៉េង ពោធិ៍សា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ដែលលោកត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យតែងតាំង ជាអភិបាលរងខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរលោក ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុភមង្គល វិបុលសុខ មហាប្រសើរ សុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធិទាំងឡាយលើលោក និងសូមទេវតាតាមជួយបិបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះលោក និងក្រុមគ្រួសារ សូមបានប្រកបដោយពរទាំង៤ប្រកាស គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»