(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការនិងវប្បធម៌នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធានបច្ចេកទេសថ្មីរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
គោលបំណងគឺដើម្បីសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពីបេសកកម្ម និងសមិទ្ធផលដែលសម្រេចបានថ្មីៗរបស់អាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ICC-ANGKOR និងការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
កិច្ចពិភាក្សានេះក៏បានផ្តោតសំខាន់លើលទ្ធភាពក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហការទ្វេភាគី ជាពិសេសពាក់ព័ន្ធជាមួយនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕