(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៧ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤៦០,២២៧នាក់ (ស្លាប់ ៤៣,១៤១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤១០,៤២៦នាក់ (ស្លាប់ ១៥៧,៩១៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨២០,១៩៧នាក់ (ស្លាប់ ៣៦,៣១៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦៧៤,៤០៣នាក់ (ស្លាប់ ៣២,៦៥៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩២៣,៧២៧នាក់ (ស្លាប់ ៦២,៥៨៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៧៦,៥៨៤នាក់ (ស្លាប់ ១,៦០៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៩,១៦៧នាក់ (ស្លាប់ ១៩,៤៤៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៤,៦១០នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៥០៥នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៧៧១នាក់ (ស្លាប់ ៣,០៥៦នាក់)៕