(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល ជាក្រុមទី១ ដែលបានធ្វើដំណើរទៅដល់ប្រទេសបារាំង ទីកន្លែងប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីប អឺរ៉ុប UEFA Euro 2016។

តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនានេះថា នេះជាលើកទ១ សម្រាប់ក្រុម ដែលស្ថិតនៅជាប់អង់គ្លេស បាន ឡើងមកលេងពាន ដែលមានរយៈពេល ៤ឆ្នាំម្តង ក្រោយពីជាប់វគ្គជម្រុះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Chris Coleman។

វ៉េល ជាប្រទេសតូចមួយ ចំណុះឲ្យចក្រភពអង់គ្លេសពេលបច្ចុប្បន្ន ដែលមានកីឡាករជើងខ្លាំង Aaron Ramsey និង Gareth Bale ជា ដើម ដែលកំពុងលេងឲ្យក្លឹបយក្ស Real Madrid របស់អេស្ប៉ាញ នឹងត្រូវជួយជម្រើសជាតិ ប្រកួតមិត្តភាពទល់នឹងស៊ុយអែត នាម៉ោង ២១៖ ០០នាទីរាត្រីនេះ (ម៉ោងនៅកម្ពុជា)។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍បាល់ទាត់ Euro 2016 លើកទី១៥ នៅបារាំង នឹងចាប់ជាផ្លូវការនៅយប់ថ្ងៃទី១០ មិថុនា រហូតដល់ថ្ងៃទី១០  កក្កដា នៅពហុកីឡដ្ឋានទាំង១០ ដោយមាន ២៤ក្រុមជាតិសាស្រ្តចូលរួម៕